ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[១៤០] កាលនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុ១រូបជាអ្នកប្រព្រឹត្តបំសុកូលនូវរបស់គ្រប់យ៉ាង
(១) នៅក្នុងព្រៃស្មសាន។ ភិក្ខុនោះមិនប្រាថ្នានឹងទទួលយកវត្ថុដែលមនុស្សទាំងឡាយឲ្យឡើយ។ ភិក្ខុនោះកាន់យកនូវសំណែនក្នុងព្រៃស្មសានខ្លះ ទៀបគល់ឈើខ្លះ ទៀបធរណីទ្វារខ្លះ ដោយខ្លួនឯង ហើយឆាន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនេះមិនគួរបើនឹងកាន់យកសំណែនរបស់យើងទាំងឡាយដោយខ្លួនឯង ហើយឆាន់ទេ ភិក្ខុជាថេរៈនេះមានកាយធាត់ ទំនងជាស៊ីសាច់មនុស្សទេដឹង។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងស៊ីលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេនសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងស៊ីលេបនូវអាហារ
(១) អដ្ឋកថា ភិក្ខុនោះប្រព្រឹត្តបំសុកូលគ្រប់ជំពូក ដោយហោចទៅសូម្បីឈើស្ទន់ ក៏បំសុកូលយកដែរ។
ID: 636786955301136797
ទៅកាន់ទំព័រ៖