ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[១៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង មហាមាត្យជាឧបដ្ឋាករបស់ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេធ្វើវិហារប្រគេនឆន្នភិក្ខុដ៏មានអាយុ។ លំដាប់នោះ ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេប្រក់ និងបូកលាបវិហារដែលគេធ្វើស្រេចហើយនោះញយៗ វិហារនោះធ្ងន់ហួសកំណត់ ក៏បាក់រលំចុះមក។ គ្រានោះ ឆន្នភិក្ខុដ៏មានអាយុ ក៏ជញ្ជូនយកស្មៅ និងឈើទៅធ្វើ (វិហារទៀត) ប្រៀតបៀនស្រែស្រូវរបស់ព្រាហ្មណ៍ម្នាក់ឲ្យខូចខាតទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនសមបើនឹងមកបៀតបៀនស្រែស្រូវរបស់យើងឲ្យខូចខាតទៅសោះ។ ភិក្ខុទាំងឡាយបានឮពាក្យរបស់ព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនគួរនឹងឲ្យគេប្រក់រឿយៗ
ID: 636786879184843194
ទៅកាន់ទំព័រ៖