ព្រះត្រៃបិដក ភាគ ០៤

ម្នាល​អាវុសោ​ ​អ្នកឯង​បាន​ដុំ​បាយ​មក​ពីទី​ណា​។​ ​អាជីវក​ដែល​បាន​ដុំ​បាយ​នោះ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​ដុំ​បាយ​ខ្ញុំ​បាន​មក​អំពី​ទី​ដែលគេ​អង្គាស​នៃ​មុ​ណ្ឌ​ក​គហបតី​ ​(​គហបតី​ត្រងោល​)​ ​របស់​ព្រះសមណគោតម​នោះ​។​ ​ពួក​ឧបាសក​បានឮ​ពាក្យ​ចរ​ចារ​នេះ​ ​នៃ​ពួក​អាជីវក​នោះ​ច្បាស់លាស់​ហើយ​។​ ​ទើប​ពួក​ឧបាសក​ទាំងនោះ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មានបុណ្យ​ ​ហើយក៏​អង្គុយ​ក្នុង​ទី១ដ៏​សមគួរ​។​ ​ឧបាសក​ទាំងនោះ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​តិរ្ថិយ​អម្បាល​នេះ​ ​ប្រាថ្នា​នឹង​ពោលទោស​ដល់​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមកុំ​ឲ្យ​លោកម្ចាស់​ទាំងឡាយ​ឲ្យ​ ​(​វត្ថុ​អ្វី​ៗ​)​ ​ដល់​ពួក​តិរ្ថិយ​ដោយដៃ​របស់​ខ្លួន​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឧបាសក​ទាំងនោះ​ ​ឲ្យ​ឃើញច្បាស់​លាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​។​ ​ឯ​ពួក​ឧបាសក​ទាំងនោះ​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​លាស់​ ​ទ្រង់​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636786958509090281
ទៅកាន់ទំព័រ៖