ព្រះត្រៃបិដក ភាគ ០៤
ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ទ្រង់ធ្វើធម្មីកថាដ៏ល្មមសមគួរតាមហេតុនោះដល់ពួកភិក្ខុ ហើយទ្រង់ហៅភិក្ខុទាំងឡាយមក ត្រាស់ថា នែភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺ ដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីសេចក្តីសប្បាយដល់សង្ឃ១។បេ។ ដើម្បីញុំាងព្រះសទ្ធម្មឲ្យស្ថិតស្ថេរ១ ដើម្បីអនុគ្រោះដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យវត្ថុដែលបុគ្គលគួរទំពាស៊ី ឬវត្ថុដែលបុគ្គលគួរបរិភោគដល់អចេលកក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។
[១៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាអចេលក គឺបុគ្គលដែលបួសជាបរិព្វាជក មានកាយអាក្រាតទាំងអស់។ ដែលហៅថា បរិព្វាជក គឺបុរសដែលបួសជាបរិព្វាជកទាំងអស់
ID: 636786958868770854
ទៅកាន់ទំព័រ៖