ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​សំគាល់​ថា​ជា​តិរ្ថិយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ជន​មិនមែន​ជា​តិរ្ថិយ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ជន​មិនមែន​ជា​តិរ្ថិយ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​តិរ្ថិយ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​
 [​១៤៨​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ប្រើ​គេ​ឲ្យ​ឲ្យ​ ​មិន​ឲ្យ​ដោយខ្លួនឯង​ ​ដល់​ភិក្ខុ​ដែល​ដាក់​(​១​)​ ​វត្ថុ​ទុកឲ្យ​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​របស់​ជា​គ្រឿង​លាប​ខាងក្រៅ​(​២​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​
​សិក្ខាបទ​ទី១​ ​ចប់​។​
​(​១​)​ ​ភិក្ខុ​ដាក់​របស់​ក្នុង​ភាជន៍​ ​ហើយ​លើកយក​ភាជន៍​នោះ​ទៅ​ដម្កល់​ទុក​លើ​ដី​ ​ជិត​តិរ្ថិយ​ទាំងនោះ​ ​ហើយ​ឲ្យ​ដោយ​វាចា​។​ ​(​២​)​ ​បាន​ដល់​គ្រឿង​លាប​កាយ​គ្រប់យ៉ាង​ ​មាន​ម្សៅ​ជាដើម​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636786959706988797
ទៅកាន់ទំព័រ៖