ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី២​


 [​១៤៩​]​ ​កាលនោះ​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ជាស​ទ្ធិ​វិហារិក​របស់​ព្រះ​ថេរៈ​ជា​បងប្អូន​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​ទាំងឡាយ​នឹង​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ថា​ដូច្នេះហើយ​ ​ក៏​មិន​ឲ្យ​គេ​ប្រគេន​(​អ្វី​ៗ​)​ ​ដល់​ភិក្ខុ​នោះ​ឡើយ​ ​(​បែរជា​)​ ​ប្រើឲ្យ​ត្រឡប់ទៅវិញ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ទៅចុះ​ ​ខ្ញុំ​នឹង​និយាយ​ ​ឬ​នឹង​អង្គុយ​ជាមួយនឹង​លោក​មិន​សប្បាយ​ទេ​ ​ខ្ញុំ​នឹង​និយាយ​ ​ឬ​នឹង​អង្គុយតែ​ម្នាក់ឯង​ស្រួល​ជាង​។​ ​គ្រានោះ​ ​កាលបើ​ពេល​ដែល​ត្រូវ​ឆាន់​កាន់តែ​ចូល​មក​ជិត​ហើយ​ ​ភិក្ខុ​នោះ​មិន​អាច​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​បាន​ ​សូម្បី​គ្រាន់តែ​ត្រឡប់​មក​ធ្វើភត្តកិច្ច​វិញ​ ​ក៏​មិនទាន់​ ​ជា​អ្នក​អត់​ចង្ហាន់​ ​(​មួយ​ពេលនោះ​ឯង​)​។​ ​ទើប​ភិក្ខុ​នោះ​ទៅកាន់​អារាម​ ​ហើយ​ដំណាលរឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​មិនសមបើ​មក​បបួល​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​ទាំងឡាយ​នឹង​ចូល​ទៅកាន់​ស្រុក​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636786960106141627
ទៅកាន់ទំព័រ៖