ព្រះត្រៃបិដក ភាគ ០៤

ខ្ញុំ​និយាយ​ ​ឬ​អង្គុយតែ​ម្នាក់ឯង​ស្រួល​ជាង​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ធ្វើ​នូវ​ហេតុ​នុ៎ះឯង​ឲ្យ​ជា​បច្ច័យ​ ​មិនមែន​ជាហេតុ​ដទៃ​ឡើយ​។​ ​
 [​១៥០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​នឹង​ភិក្ខុ​ ​គឺ​នឹង​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​មក​ ​(​យើង​នឹង​ទៅ​)​កាន់​ស្រុក​ ​ឬ​និគម​ ​(​ដើម្បី​បិណ្ឌបាត​)​ ​គឺ​ស្រុក​ក្តី​ ​និគម​ក្តី​ ​នគរ​ក្តី​ ​ក៏​ហៅថា​ស្រុក​ ​និង​និគម​ ​(​ក្នុង​សិក្ខាបទ​នេះ​)​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ឲ្យ​(​អ្វី​ៗ​)​ ​ដល់​ភិក្ខុ​នោះ​ ​គឺ​ប្រើ​គេ​ឲ្យ​ឲ្យ​យាគូ​ក្តី​ ​ភត្ត​ក្តី​ ​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​(​ដល់​ភិក្ខុ​នោះ​)​។​ ​ពាក្យ​ថា​ ​មិន​ឲ្យ​គេ​ឲ្យ​ ​គឺ​មិន​ឲ្យ​នរណា​ឲ្យ​(​អ្វី​ៗ​)​សោះ​។​ ​ពាក្យ​ថា​ ​បញ្ជូន​ឲ្យ​ត្រឡប់ទៅវិញ​ ​សេចក្តី​ថា​ ​ភិក្ខុ​ប្រាថ្នា​ដើម្បី​សើច​ ​ប្រាថ្នា​ដើម្បី​លេង​ ​ប្រាថ្នា​ដើម្បី​អង្គុយ​ក្នុង​ទីស្ងាត់​ ​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​អនាចារ​ជាមួយនឹង​មាតុគ្រាម​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ទៅវិញ​ចុះ​ ​ខ្ញុំ​និយាយ​ ​ឬ​អង្គុយ​ជាមួយនឹង​លោក​មិន​ស្រួល​ទេ​ ​ខ្ញុំ​និយាយ​ ​ឬ​អង្គុយតែ​ម្នាក់ឯង​ស្រួល​ជាង​ ​ថា​ហើយ​ ​ក៏​បញ្ជូន​ឲ្យ​ត្រឡប់ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​ភិក្ខុ​នោះ​កំពុង​លះបង់​ទី​ល្មម​មើល​គ្នា​ឃើញ​ ​ឬ​ទី​ល្មម​ស្តាប់​ឮ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636786960724316985
ទៅកាន់ទំព័រ៖