ព្រះត្រៃបិដក ភាគ ០៤

បូក​លា​បរឿយៗ​ ​នូវ​វិហារ​ដែលគេ​ធ្វើ​ស្រេចហើយ​ ​ទាល់តែ​វិហារ​នោះ​ធ្ងន់​ហួសកំណត់​ ​បាក់​រលំ​ចុះ​មក​សោះ​។​ ​ភិក្ខុ​អម្បាល​នោះ​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ឆ​ន្ន​ ​ឮ​ថា​អ្នកឯង​ឲ្យ​គេ​ប្រក់​រឿយ​ៗ​ ​និង​បូក​លា​បរឿយៗ​ ​នូវ​វិហារ​ដែលគេ​ធ្វើ​ស្រេចហើយ​ ​ទាល់តែ​វិហារ​នោះ​ធ្ងន់​ហួសកំណត់​ ​បាក់​រលំ​ចុះ​មក​ ​ពិតមែន​ឬ​។​ ​ឆ​ន្ន​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិនសមបើ​នឹង​ឲ្យ​គេ​ប្រក់​រឿយ​ៗ​ ​និង​បូក​លា​បរឿយៗ​ ​នូវ​វិហារ​ដែលគេ​ធ្វើ​ស្រេចហើយ​ ​ទាល់តែ​វិហារ​នោះ​ធ្ងន់​ហួសកំណត់​ ​បាក់​រលំ​ចុះ​មក​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​កាល​ឲ្យ​គេ​ធ្វើ​វិហារធំ​ ​គប្បី​ឈរ​ ​(​លាប​បូ​ក​ញយៗ​បាន​)​ ​កំណត់​ទី​មានឱកាស​ត្រឹមតែ​សន្លឹកទ្វារ​(​១​)​ ​(​និង​សន្លឹក​បង្អួច​)​ ​ដើម្បី​ទុក​ប្រើប្រាស់​នូវ​ទ្វារ​ ​និង​ដើម្បី​បរិកម្ម​នូវ​សន្លឹក​បង្អួច​ ​ឯ​ដំបូល​ ​ភិក្ខុ​ត្រូវ​ឈរ​ក្នុង​
​(​១​)​ ​ក្នុង​មហា​បច្ច​រី​ថា​ ​មាន​ទំហំ​មួយ​ហត្ថ​មួយ​ចំអាម​ ​រាប់​អំពី​មេទ្វារ​ចេញទៅ​ ​ក្នុង​កុរុ​ន្ទិ​ថា​ ​កំណត់​ត្រឹម​សន្លឹកទ្វារ​ទាំងពីរ​ជា​ប្រមាណ​ ​ក្នុង​មហា​អដ្ឋកថា​ថា​ ​សន្លឹកទ្វារ​នោះ​មួយ​ហត្ថ​មួយ​ចំអាម​ក៏​មាន​ ​ពីរ​ហត្ថ​ក៏​មាន​ ​ពីរ​ហត្ថ​មួយ​ចំអាម​ក៏​មាន​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636786880076094171
ទៅកាន់ទំព័រ៖