ព្រះត្រៃបិដក ភាគ ០៤
ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញីដែលមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្តិឡើយ។
[១៦០] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរសណាមួយដែលជាមនុស្សដឹងក្តី (នៅ) ជាគំរប់ពីរ ដល់ភិក្ខុឈរ មិនបានអង្គុយ ដល់ភិក្ខុបានក្រឡេកគយគន់រកទីមិនស្ងាត់ ហើយអង្គុយ ដល់ភិក្ខុមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃ ហើយអង្គុយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៤ ចប់។
ID: 636786964972259953
ទៅកាន់ទំព័រ៖