ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៥​


 [​១៦១​]​ ​កាលនោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ទ្រង់​សម្រេច​ឥរិយាបទ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​ដើរទៅ​កាន់​ផ្ទះ​របស់​សំឡាញ់​ ​ហើយក៏​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​ប្រពន្ធ​របស់​សំឡាញ់​នោះ​តែម្នាក់​និង​ម្នាក់​។​ ​គ្រានោះ​ ​បុរស​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ ​មិនសមបើ​នឹង​ហ៊ាន​មកស​ម្រេច​ការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំ​តែម្នាក់​និង​ម្នាក់​ ​(​ដូច្នេះ​)​ ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យសំដី​នៃ​បុរស​នោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​មិនសមបើ​នឹង​ហ៊ាន​ទៅ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់​និង​ម្នាក់​ទេ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​ទៅ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់​និង​ម្នាក់​ ​ពិតមែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្តី​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636786965327730285
ទៅកាន់ទំព័រ៖