ព្រះត្រៃបិដក ភាគ ០៤

គឺទី​ដែល​បុគ្គល​មិន​អាច​ស្តាប់​ពាក្យជា​ប្រក្រតី​បាន​។​ ​ពាក្យ​ថា​ ​សម្រេចការ​អង្គុយ​ ​គឺ​កាលដែល​មាតុគ្រាម​អង្គុយ​ហើយ​ ​ភិក្ខុ​អង្គុយ​ជិត​ ​ឬ​ដេក​ជិត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​អង្គុយ​ ​មាតុគ្រាម​អង្គុយ​ជិត​ ​ឬ​ដេក​ជិត​ ​(​ភិក្ខុ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​និង​ស្រី​ទាំងពីរ​នាក់​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​(​ភិក្ខុ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៦៣​]​ ​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មាតុគ្រាម​ ​ហើយ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់​និង​ម្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​មាតុគ្រាម​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់​និង​ម្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​មាតុគ្រាម​ ​ហើយ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់​និង​ម្នាក់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​យក្ស​ស្រី​ក្តី​ ​ប្រេត​ស្រី​ក្តី​ ​ខ្ទើយ​ក្តី​ ​តិរច្ឆាន​ញី​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​តែម្នាក់​និង​ម្នាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មាតុគ្រាម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​មាតុគ្រាម​ ​មិន​មាន​អាបត្តិ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636786966145577063
ទៅកាន់ទំព័រ៖