ព្រះត្រៃបិដក ភាគ ០៤

ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​មក​ ​(​នឹង​បង្អង់​នៅ​)​ ​ក្រែង​ហួសពេល​ឆាន់​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​និយាយ​ថា​ ​បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងឡាយ​បាន​ធ្វើ​ភត្ត​ទាំងប៉ុន្មាន​ ​ព្រោះតែ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ ​(​ទេតើ​)​ ​បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​ព្រះករុណា​ទាំងឡាយ​រង់ចាំ​ ​ទម្រាំតែ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​និមន្ត​មក​សិន​។​ ​លំដាប់នោះ​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​អាល័យតែ​ចូល​ទៅ​គួរសម​នឹង​ត្រកូល​ទាំងឡាយ​ក្នុង​ពេលមុន​ឆាន់​ ​ហើយក៏​មក​ក្នុង​វេលា​ថ្ងៃ​ពេក​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ឆាន់ចង្ហាន់​មិន​ល្មម​ដល់ចិត្ត​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​ទទួល​និមន្ត​គេ​ជា​អ្នកមាន​ភត្ត​ហើយ​ ​មិន​គួរ​នឹង​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​(​ដទៃ​)​ ​ក្នុង​ពេលមុន​ឆាន់​ ​(​ដូច្នេះ​)​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​ ​បាន​ទទួល​និមន្ត​គេ​ជា​អ្នកមាន​ភត្ត​ហើយ​ ​ៗ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​(​ដទៃ​)​ ​ក្នុង​ពេលមុន​ឆាន់​ ​ពិតមែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សេចក្តី​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​បាន​ទទួល​និមន្ត​គេ​ជា​អ្នកមាន​ភត្ត​ហើយ​ ​មិន​គួរ​នឹង​ត្រាច់​ទៅ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636786967187016630
ទៅកាន់ទំព័រ៖