ព្រះត្រៃបិដក ភាគ ០៤

ក្នុង​ត្រកូល​ទាំងឡាយ​ ​(​ដទៃ​)​ ​ក្នុង​ពេលមុន​ឆាន់​ ​(​ដូច្នេះ​)​ ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ជា​អ្នកមាន​ភត្ត​ហើយ​ ​ដល់​នូវ​កិរិយា​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​ពេលមុន​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១៦៦​]​ ​កាលនោះ​ ​ត្រកូល​ឧបដ្ឋាក​របស់​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​បញ្ជូន​ខាទនីយាហារ​ទៅ​ដើម្បី​ប្រគេន​ដល់​សង្ឃ​ដោយ​ពាក្យ​ថា​ ​ខាទនីយ​នេះ​ ​អ្នកឯង​ត្រូវ​បង្ហាញ​ដល់​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ ​ហើ​យសិម​ប្រគេន​ដល់​សង្ឃ​ចុះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ឯ​ពួក​មនុស្ស​អម្បាល​នោះ​ ​ទៅកាន់​អារាម​ ​ហើយ​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​និមន្ត​ទៅ​ឯណា​។​ ​ពួក​ភិក្ខុ​អម្បាល​នោះ​ប្រាប់​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​នុ៎ះ​និមន្ត​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ហើយ​។​ ​មនុស្ស​ទាំងឡាយ
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636786967558737892
ទៅកាន់ទំព័រ៖