ព្រះត្រៃបិដក ភាគ ០៤

ក៏​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខាទនីយាហារ​នេះ​ ​សូម​លោកម្ចាស់​ទាំងឡាយ​បង្ហាញ​ដល់​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ហើ​យសិម​ប្រគេន​ដល់​សង្ឃ​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ត្រូវ​ទទួល​ហើយ​ ​ដម្កល់​ទុក​ ​ទម្រាំ​ឧប​នន្ទ​ត្រឡប់មកវិញ​។​ ​គ្រានោះ​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាមឃាត់​មិន​ឲ្យ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​វេលា​មុន​ភត្ត​ ​(​គិត​ដូច្នោះ​ហើយ​)​ ​ក៏​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ហើយ​ត្រឡប់​មក​ក្នុង​វេលា​ហួសពេល​។​ ​ខាទនីយាហារ​គេ​ក៏​ផ្ញើរ​ត្រឡប់ទៅវិញ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​មិន​គួរបើ​នឹង​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​(​ដូច្នោះ​)​ ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ពិតមែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សេចក្តី​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​ពេលក្រោយ​ភត្ត​ ​(​ដូច្នេះ​)​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636786967899537384
ទៅកាន់ទំព័រ៖