ព្រះត្រៃបិដក ភាគ ០៤
ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានទទួលនិមន្តគេជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៧] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុងសម័យនៃចីវរទាន ហើយមិនបានចូលទៅរកត្រកូលទាំងឡាយ។ ចីវរក៏កើតឡើងតិចស្តួចស្តើង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលទៅរកត្រកូលទាំងឡាយក្នុងសម័យនៃចីវរទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។
ID: 636786968225566032
ទៅកាន់ទំព័រ៖