ព្រះត្រៃបិដក ភាគ ០៤

 [​១៦៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​ជម្ងឺ​ ​ក៏​មាន​សេចក្តី​ត្រូវការ​ដោយ​ភេសជ្ជៈ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​សង្ស័យ​ ​មិនបាន​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លា​ ​ឬ​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​សឹម​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ ​ជា​អ្នកមាន​ភត្ត​ហើយ​ ​មិនបាន​លា​ ​ឬ​ប្រាប់ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ដល់​នូវ​កិរិយា​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​កាលដែល​ទាយក​ប្រគេន​ចីវរ១​ ​កាលដែល​ភិក្ខុ​ធ្វើ​ចីវរ១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​
 [​១៧០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​គេ​និមន្ត​ ​គឺ​ជន​និមន្ត​ដោយ​ភោជន​ទាំង៥យ៉ាង​ ​ភោជន​ណាមួយ​។​ ​ដែល​ហៅថា​ ​ជា​អ្នកមាន​ភត្ត​ ​គឺ​ភិក្ខុ​ដែលគេ​និមន្ត​ដោយ​ភត្ត​ណា​ ​ឈ្មោះថា​ជា​អ្នកមាន​ភត្ត​ ​ព្រោះ​ភត្ត​នោះ​ឯង​។​ ​ដែល​ហៅថា​ ​ភិក្ខុ​មាននៅ​នោះ​ ​គឺ​ភិក្ខុ​អាច​នឹង​លា​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636786969160529509
ទៅកាន់ទំព័រ៖