ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ផងគ្នា​ ​ហើយ​ចូល​ទៅកាន់​ ​(​ត្រកូល​)​បាន​។​ ​ភិក្ខុ​ដែល​មិន​មាននៅ​នោះ​ ​គឺ​ភិក្ខុ​មិន​អាច​លា​ភិក្ខុ​ផងគ្នា​ ​ហើយ​ចូល​ទៅកាន់​(​ត្រកូល​)​ឡើយ​។​ ​ដែល​ហៅថា​ ​ក្នុង​ពេលមុន​ភត្ត​ ​គឺ​ជន​និមន្ត​ដោយ​ភត្ត​ណា​ ​ហើយ​ភិក្ខុ​មិនទាន់​បាន​ឆាន់​ភត្ត​នោះ​។​ ​ដែល​ហៅថា​ ​ក្នុង​ពេលក្រោយ​ភត្ត​ ​គឺ​ជន​និមន្ត​ដោយ​ភត្ត​ណា​ ​ភិក្ខុ​បាន​ឆាន់​ភត្ត​នោះ​ហើយ​ ​ដោយហោចទៅ​សូម្បី​ប៉ុន​ចុង​នៃ​ស្បូវ​។​ ​ដែល​ហៅថា​ ​ត្រកូល​ ​គឺ​ត្រកូល​ទាំងឡាយ៤​ ​គឺ​ត្រកូល​ក្សត្រ១​ ​ត្រកូល​ព្រាហ្មណ៍១​ ​ត្រកូល​វេស្សៈ​ ​(​អ្នករក​ស៊ី​ជួញប្រែ​ធ្វើស្រែ​ចំការ​)​១​ ​ត្រ​កូល​សុទ្ធៈ​ ​(​អ្នកធ្វើការ​ស៊ីឈ្នួល​)​១​។​ ​ពាក្យ​ថា​ ​ដល់​នូវ​កិរិយា​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​គឺ​កាលដែល​ភិក្ខុ​ឈាន​ចូល​ទៅដល់​ឧបចារ​ផ្ទះ​របស់​បុគ្គល​ដទៃ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឈានជើង​ជា​ដម្បូង​ឲ្យ​កន្លង​ហួស​ធរណីទ្វារ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឈានជើង​ជា​គំរប់​ពីរ​ឲ្យ​កន្លង​ហួស​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​វៀរលែងតែ​មាន​សម័យ​ ​គឺ​លើកទុក​តែ​មាន​សម័យ​។​ ​ដែល​ហៅថា​ ​កាលដែល​ទាយក​ប្រគេន​ចីវរ​នោះ​ ​គឺថា​ ​បើ​ភិក្ខុ​មិនបាន​ក្រាលកឋិន​ ​កំណត់កាល​ត្រឹម១ខែ​ជាទីបំផុត​នៃ​វស្សានរដូវ​ ​(​គឺ​តាំងពី១រោច​ខែអស្សុជ​ ​ទៅដល់១៥កើត​ ​ខែកត្តិក​)​ ​បើ​ភិក្ខុ​បាន​ក្រាលកឋិន​ ​កំណត់កាល​ត្រឹម៥ខែ​ ​(​តាំងតែពី១រោច​ខែអស្សុជ​ ​ទៅដល់១៥កើត​ខែផល្គុន​)​។​ ​ដែល​ហៅថា​ ​កាលដែល​ភិក្ខុ​ធ្វើ​ចីវរ​នោះ​ ​គឺ​ភិក្ខុ​កំពុង​ធ្វើ​ចីវរ​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636786969455546383
ទៅកាន់ទំព័រ៖