ព្រះត្រៃបិដក ភាគ ០៤

 [​១៧១​]​ ​មាន​គេ​និមន្ត​ហើយ​ ​ភិក្ខុ​សំគាល់​ថា​គេ​និមន្ត​ហើយ​ ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ហើយ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​មាន​គេ​និមន្ត​ហើយ​ ​ភិក្ខុ​សង្ស័យ​ ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ហើយ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​មាន​គេ​និមន្ត​ហើយ​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​និមន្ត​ ​ហើយ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ហើយ​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​គេ​មិនបាន​និមន្ត​ ​ភិក្ខុ​សំគាល់​ថា​និមន្ត​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​គេ​មិនបាន​និមន្ត​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​គេ​មិនបាន​និមន្ត​ ​ភិក្ខុ​សំគាល់​ថា​មិនបាន​និមន្ត​ ​មិន​មាន​អាបត្តិ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636786969785965282
ទៅកាន់ទំព័រ៖