ព្រះត្រៃបិដក ភាគ ០៤

 [​១៧២​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​មាន​សម័យ​ ​ដល់​ភិក្ខុ​ដែល​បាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ហើយ​ចូល​ទៅ​ ​ដល់​ភិក្ខុ​ដែល​មិនបាន​លា​ភិក្ខុ​ផងគ្នា​ ​ព្រោះ​មិន​មាន​ភិក្ខុ​ផងគ្នា​ ​ហើយ​ចូល​ទៅ​ ​ដល់​ភិក្ខុ​ដែល​ដើរទៅ​តាមផ្លូវ​ក្បែរ​ផ្ទះ​នៃ​បុគ្គល​ដទៃ​ ​ដល់​ភិក្ខុ​ដែល​ដើរទៅ​ដោយ​ផ្លូវ​តាម​ឧបចារ​នៃ​ផ្ទះ​ ​ដល់​ភិក្ខុ​ដែល​ទៅកាន់​អារាម​ដែល​មាន​ក្នុង​ចន្លោះ​ស្រុក​ ​ដល់​ភិក្ខុ​ដែល​ទៅកាន់​លំនៅ​នៃ​នាង​ភិក្ខុនី​ ​ដល់​ភិក្ខុ​ដែល​ទៅកាន់​លំនៅ​នៃ​តិរ្ថិយ​ ​ដល់​ភិក្ខុ​ដែល​ដើរ​ត្រឡប់មកវិញ​ ​ដល់​ភិក្ខុ​ទៅកាន់​ផ្ទះ​នៃ​ទាយក​ជា​ម្ចាស់​ភត្ត​ ​ដល់​ភិក្ខុ​ដែល​មាន​សេចក្តី​អន្តរាយ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​

ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636786970117594250
ទៅកាន់ទំព័រ៖