ព្រះត្រៃបិដក ភាគ ០៤

យើង​ទាំងឡាយ​គួរ​ធ្វើ​មហា​នាម​សក្យៈ​ឲ្យ​អាប់​អោន​ដោយ​ឧបាយ​ដូចម្តេច​អេះ​។​ ​គ្រានោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក៏បាន​ប្រឹក្សា​គ្នា​ដូច្នេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​មហា​នាម​សក្យៈ​បាន​បវារណា​សង្ឃ​ដោយ​ភេសជ្ជៈ​ហើយ​ ​ណ្ហើយចុះ​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​យើង​ទាំងឡាយ​ទៅ​សូម​សប្បិ​អំពី​មហា​នាម​សក្យៈ​ចុះ​។​ ​ទើប​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ចូល​ទៅ​រកម​ហា​នាម​សក្យៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​មហា​នាម​សក្យៈ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​អាត្មា​ត្រូវការ​ដោយ​សប្បិ​មួយ​ទោ​ណៈ​។​ ​ឯ​មហា​នាម​សក្យៈ​ឆ្លើយតប​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១ថ្ងៃ​សិន​ ​មនុស្ស​ទាំងឡាយ​ ​គេ​ទៅ​ឯ​ក្រោលគោ​ដើម្បី​នាំ​សប្បិ​មក​ ​លោកម្ចាស់​ទាំងឡាយ​នឹង​យក​សប្បិ​នោះ​ទៅ​ក្នុង​កាល​ដ៏​គួរ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយ​សូម​ជា​គំរប់​ពីរ​ដង​។​បេ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយ​ពាក្យ​នេះ​នឹង​មហា​នាម​សក្យៈ​ជា​គំរប់​បីដង​ថា​ ​ម្នាល​អាវុសោ​ ​ពួក​អាត្មា​ត្រូវការ​ដោយ​សប្បិ​មួយ​ទោ​ណៈ​។​ ​មហា​នាម​សក្យៈ​ឆ្លើយតប​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១ថ្ងៃ​សិន​ ​មនុស្ស​ទាំងឡាយ​ ​គេ​ទៅ​ឯ​ក្រោលគោ​ដើម្បី​នាំ​សប្បិ​មក​ ​លោកម្ចាស់​នឹង​យក​សប្បិ​នោះ​ទៅ​ក្នុង​កាល​ដ៏​គួរ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​បវារណា​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636786971600309056
ទៅកាន់ទំព័រ៖