ព្រះត្រៃបិដក ភាគ ០៤

ដោយ​ភេសជ្ជៈ​ណា​ ​ហើយ​មិន​ឲ្យ​វិញ​ ​ប្រយោជន៍អ្វី​ដោយ​ភេសជ្ជៈ​ដែល​អ្នក​បវារណា​ ​តែ​មិន​ចង់​ឲ្យ​នោះ​។​ ​គ្រានោះ​ ​មហា​នាម​សក្យៈ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំ​បាន​អង្វរ​ថា​ ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ពួក​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១ថ្ងៃ​សិន​ ​ចុះ​ហេតុ​ដូចម្តេច​បាន​ជា​មិន​រង់ចាំ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មហា​នាម​សក្យៈ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាលដែល​មហា​នាម​សក្យៈ​បាន​អង្វរ​ថា​ ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ពួក​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១ថ្ងៃ​សិន​ ​មិន​គួរ​នឹង​មិន​រង់ចាំ​សោះ​។​បេ​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ ​កាលដែល​មហា​នាម​សក្យៈ​បាន​អង្វរ​ថា​ ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ពួក​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១ថ្ងៃ​សិន​ដូច្នេះ​ ​ហើយ​មិន​រង់ចាំ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ពួក​មោឃបុរស​ ​អ្នក​ទាំងឡាយ​ ​កាលដែល​មហា​នាម​សក្យៈ​បាន​អង្វរ​ថា​ ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ពួក​លោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃនេះ១ថ្ងៃ​សិន​ ​ហើយ​មិន​សមនឹង​មិន​រង់ចាំ​ ​(​ដូច្នេះ​)​ ​សោះ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​ពួក​អ្នកឯង​ធ្វើ​នេះ
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636786971883185236
ទៅកាន់ទំព័រ៖