ព្រះត្រៃបិដក ភាគ ០៤

មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​នោះ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ដែល​គ្មាន​ជម្ងឺ​ ​ត្រូវ​ត្រេកអរ​នឹង​ការ​បវារណា​ដោយ​បច្ច័យ​កំណត់​ត្រឹម៤ខែ​ ​បើ​ភិក្ខុ​ត្រេកអរ​ក្រៃលែង​ជាង​នោះ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​គេ​បាន​បវារណា​ថែមទៀត​ ​វៀរលែងតែ​គេ​បាន​បវារណា​ជានិច្ច​។​ ​
 [​១៧៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ដែល​គ្មាន​ជម្ងឺ​ត្រូវ​ត្រេកអរ​នឹង​ការ​បវារណា​ដោយ​បច្ច័យ​កំណត់​ត្រឹម៤ខែ​ ​សេចក្តី​ថា​ ​ភិក្ខុ​គួរ​ត្រេកអរ​នឹង​ការ​បវារណា​ដោយ​គិលានបច្ច័យ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​គួរ​ត្រេកអរ​នឹង​ការ​បវារណា​ថែមទៀត​ ​ដោយ​គិតថា​ ​អញ​ជា​អ្នកមាន​ជម្ងឺ​ក្នុង​កាលណា​ ​អញ​នឹង​សូម​ក្នុង​កាលណោះ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​គួរ​ត្រេកអរ​នឹង​ការ​បវារណា​ជាប់​ជានិច្ច​ ​ដោយ​គិតថា​ ​អញ​ជា​អ្នកមាន​ជម្ងឺ​ក្នុង​កាលណា​ ​អញ​នឹង​សូម​ក្នុង​កាលណោះ​។​ ​
 [​១៧៦​]​ ​ត្រង់​ពាក្យ​ថា​ ​បើ​ភិក្ខុ​ត្រេកអរ​ក្រៃលែង​ជាង​នោះ​ ​សេចក្តី​ថា​ ​បវារណា​កំណត់​ភេសជ្ជៈ​ ​មិនកំណត់​រាត្រី​ ​បវារណា​កំណត់​រាត្រី​ ​មិនកំណត់​ភេសជ្ជៈ​ ​បវារណា​កំណត់​ទាំង​ភេសជ្ជៈ​ ​កំណត់​ទាំង​រាត្រី​ ​បវារណា​មិនកំណត់​ទាំង​ភេសជ្ជៈ​ ​មិនកំណត់​ទាំង​រាត្រី​។​ ​ដែល​ហៅថា​ ​បវារណា​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636786972303799294
ទៅកាន់ទំព័រ៖