ព្រះត្រៃបិដក ភាគ ០៤
កំណត់ភេសជ្ជៈ (នោះ) គឺភេសជ្ជៈដែលគេកំណត់ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណាដោយភេសជ្ជៈទាំងឡាយមានប្រមាណប៉ុណ្ណេះ។ ដែលហៅថា បវារណាកំណត់រាត្រី គឺរាត្រីដែលគេកំណត់ដោយពាក្យថា ខ្ញុំព្រះករុណាបវារណាអស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ។ ដែលហៅថា បវារណាកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រីនោះ គឺគេកំណត់ភេសជ្ជៈទាំងឡាយផង កំណត់រាត្រីទាំងឡាយផង ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណាដោយភេសជ្ជៈទាំងឡាយមានប្រមាណប៉ុណ្ណេះ អស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ។ ដែលហៅថា បវារណាមិនកំណត់ភេសជ្ជៈ មិនកំណត់រាត្រី (នោះ) គឺគេមិនកំណត់ភេសជ្ជៈទាំងឡាយ និងមិនកំណត់រាត្រីទាំងឡាយ ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណាដោយភេសជ្ជៈទាំងឡាយមានប្រមាណប៉ុណ្ណេះ និងអស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ។
[១៧៧] ឯពាក្យដែលថា កំណត់ភេសជ្ជៈនោះ អធិប្បាយថា គេបវារណាភិក្ខុដោយភេសជ្ជៈណា ភិក្ខុត្រឡប់ទៅសូមភេសជ្ជៈទាំងឡាយដទៃវិញ ក្រៅពីភេសជ្ជៈដែលគេបវារណានោះ ត្រូវអាបត្តិបាចិត្តិយ។ ឯកំណត់រាត្រីនោះ គឺគេបវារណាភិក្ខុក្នុងរាត្រីទាំងឡាយណា ភិក្ខុត្រឡប់សូមក្នុងរាត្រីទាំងឡាយឯទៀតវិញ ក្រៅពីរាត្រីដែលគេបវារណានោះ
ID: 636786972681350888
ទៅកាន់ទំព័រ៖