ព្រះត្រៃបិដក ភាគ ០៤

វិហារ​បូក​ប្រក់​មិនទាន់​ដល់​ពីរបី​ជាន់​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​វិហារ​បូក​ប្រក់​មិនទាន់​ដល់​ពីរបី​ជាន់​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​ដល់​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​បូក​ប្រក់​វិហារ​ត្រឹម​ពីរបី​ជាន់​ ​ដល់​ភិក្ខុ​ដែល​បូក​ប្រក់​វិហារ​មិនដល់​ពីរបី​ជាន់​ ​ដល់​ភិក្ខុ​ដែល​បូក​ប្រក់​លេណ​ ​(​ទី​ពួន​)​ ​គុហា​ ​កុដិ​ប្រក់​ដោយ​ស្មៅ​ ​ធ្វើ​ដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ​ ​ធ្វើ​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ទីសេនាសនៈ​ទាំងពួង​ ​វៀរលែងតែ​កុដិ​សម្រាប់​នៅ​របស់​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636786881946631159
ទៅកាន់ទំព័រ៖