ព្រះត្រៃបិដក ភាគ ០៤

ពលថ្មើរជើង​(​មួយ​ៗ​)​មាន​បុរស​បួន​នាក់​កាន់​ធ្នូ​សរ​។​ ​ភិក្ខុ​ដើរទៅ​ដើម្បី​មើល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ឈរ​មើល​ ​(​កងទ័ព​នោះ​)​ ​នៅ​ទីណា​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​(​ក្នុង​ទីនោះ​)​។​ ​ភិក្ខុ​លះបង់​ឧបចារ​សម្រាប់​មើលឃើញ​ ​ហើយ​មើល​រឿយ​ៗ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​ ​គឺ​លើកលែង​នូវ​ហេតុ​មាន​សភាព​យ៉ាងហ្នឹង​។​
 [​១៨៣​]​ ​កងទ័ព​លើក​ចេញទៅ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​កងទ័ព​លើក​ចេញទៅ​មែន​ ​ហើយ​ដើរទៅ​ដើម្បី​មើល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​ ​កងទ័ព​លើក​ចេញទៅ​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​នៅតែ​ដើរទៅ​ដើម្បី​មើល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​ ​កងទ័ព​លើក​ចេញទៅ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​កងទ័ព​មិនទាន់​លើក​ចេញទៅ​ទេ​ ​ហើយ​ដើរទៅ​ដើម្បី​មើល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​មាន​សភាព​យ៉ាងនោះ​។​ ​ភិក្ខុ​ដើរទៅ​ដើម្បី​មើល​កង​ទ័ព​មួយ​ៗ​ ​(​ក្នុង​កងទ័ព​ទាំង៤​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ឈរ​មើល​កងទ័ព​នៅ​ទីណា​ ​ត្រូវអាបត្តិ​ទុក្កដ​នៅ​ ​(​ទីនោះ​)​។​ ​ភិក្ខុ​លះបង់​នូវ​ឧបចារ​សម្រាប់​មើលឃើញ​ ​ហើយ​មើល​រឿយ​ៗ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636786975161482744
ទៅកាន់ទំព័រ៖