ព្រះត្រៃបិដក ភាគ ០៤
ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា លើកចេញទៅហើយ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា មិនទាន់លើកចេញទៅមែន មិនត្រូវអាបត្តិ។
[១៨៤] អាបត្តិមិនមានដល់ភិក្ខុដែលឈរនៅក្នុងអារាម ហើយមើលឃើញ ដល់ភិក្ខុដែលកងទ័ពនោះលើកមកកាន់ទីដែលភិក្ខុឈរនៅ (ក្តី) អង្គុយនៅ(ក្តី) ដេកនៅ (ក្តី) ដល់ភិក្ខុដែលដើរទៅជួបផ្លូវគ្នាបានឃើញកងទ័ព ដល់ភិក្ខុដែលមានហេតុមានសភាពយ៉ាងនោះ ដល់ភិក្ខុដែលមានសេចក្តីអន្តរាយកើតឡើង
(១) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៨ ចប់។
(១) បើមានសេចក្តីអន្តរាយដល់ជីវិត ដល់ព្រហ្មចរិយធម៌ ភិក្ខុគិតថា អញទៅក្នុងកងទ័ពនឹងបានរួចសេចក្តីអន្តរាយ ហើយដើរចូរទៅក្នុងកងទ័ព មិនត្រូវអាបត្តិ។
ID: 636786975745266134
ទៅកាន់ទំព័រ៖