ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[១៨៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានកិច្ចធុរៈ ក៏នាំគ្នាទៅកាន់កងទ័ព ហើយឈប់នៅក្នុងកងទ័ពច្រើនជាងបីរាត្រីឡើងទៅ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈសក្យបុត្រ មិនគួរនឹងនៅក្នុងកងទ័ពទេ ពួកយើងឯណាមកអាស្រ័យនៅក្នុងកងទ័ព ក៏ព្រោះតែការចិញ្ចឹមជីវិតខ្លួន និងបុត្រភរិយា យើងទាំងនោះឈ្មោះថាគ្មានលាភផង ឈ្មោះថាបានរបស់អាក្រក់ផង។ ពួកភិក្ខុបានឮពួកមនុស្សនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងទៅនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរ
ID: 636786976145979054
ទៅកាន់ទំព័រ៖