ព្រះត្រៃបិដក ភាគ ០៤

ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ចាស់​សោះ​ឡើយ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំងឡាយ​ធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​នោះ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដឹង​ហើយ​ ​ចូល​ទៅ​ច្រៀ​ត​បៀត​នូវ​ភិក្ខុ​ដែល​ចូល​ទៅ​នៅមុន​ ​ហើយ​សម្រេច​នូវ​ទីដេក​ក្នុង​វិហារ​របស់​សង្ឃ​ដោយ​គិតថា​ ​ភិក្ខុ​ណា​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ភិក្ខុ​នោះ​នឹង​ចៀសចេញ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ធ្វើ​នូវ​សេ​ចក្តីច្រៀ​ត​បៀត​នោះ​ឯង​ឲ្យ​ជា​បច្ច័យ​ ​មិនមែន​ហេតុ​ដទៃ​ទេ​។​
 [​២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​វិហារ​ដែលគេ​លះ​ប្រគេន​ដល់​សង្ឃ​ ​ហៅថា​វិហារ​របស់​សង្ឃ​។​ ​ដែល​ហៅថា​ ​ដឹង​ ​គឺ​ភិក្ខុ​ដឹង​ថា​ ​ភិក្ខុ​នេះ​ចាស់​ ​ដឹង​ថា​ភិក្ខុ​នេះ​ឈឺ​ ​ដឹង​ថា​ ​វិហារ​នេះ​សង្ឃ​បាន​ឲ្យហើយ​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​ច្រៀ​ត​បៀត​ ​គឺ​ចូល​ទៅ​ច្រៀ​ត​ជ្រែក​។​ ​ពាក្យ​ថា​ ​សម្រេច​នូវ​ទីដេក​ ​សេចក្តី​ថា​ ​ភិក្ខុ​ក្រាល​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ក្រាល​ក្តី​ ​នូវ​ទីដេក​ក្នុង​ឧបចារ​(​១​)​ ​នៃ​គ្រែ​ក្តី​ ​នៃ​តាំង​ក្តី​ ​នៃ​ភិក្ខុ​ចូល​ទៅ​ក្តី​ ​ចេញ​មក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុ​អង្គុយ​សង្កត់​ក្តី​ ​
​(​១​)​ ​ឧបចារ​គ្រែ​និង​តាំង​ ​តាម​អដ្ឋកថា​ ​ថា​ ​កំណត់​ពីរ​ហត្ថ​មួយ​ចំអាម​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636786873256654121
ទៅកាន់ទំព័រ៖