ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១០​


[​២០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​អ​គ្គា​លវ​ចេតិយ​ ​ទៀបស្រុក​អា​ឡ​វី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ស្រុក​អា​ឡ​វី​ទាំងឡាយ​កាល​ធ្វើ​នូវ​នវកម្ម​ ​(​កម្ម​ទើបតែ​កសាង​ថ្មី​)​ ​ដឹង​ថា​ទឹក​មាន​សត្វ​ ​ក៏​ស្រោច​ឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​នូវ​ស្មៅ​ខ្លះ​ ​នូវ​ដី​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​ស្រុក​អា​ឡ​វី​ដឹង​ថា​ទឹក​មាន​សត្វ​ហើយ​ ​មិន​សមបី​នឹង​យក​មក​ស្រោច​ឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​នូវ​ស្មៅ​ខ្លះ​ ​នូវ​ដី​ខ្លះ​សោះ​ឡើយ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ដឹង​ថា​ទឹក​មាន​សត្វ​ហើយ​ ​ស្រោច​ឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​នូវ​ស្មៅ​ខ្លះ​ ​នូវ​ដី​ខ្លះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​ដឹង​ថា​ទឹក​មាន​សត្វ​ហើយ​ ​មិនសមបើ​នឹង​យក​មក​ស្រោច​ឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ស្រោច​ខ្លះ​ ​នូវ​ស្មៅ​ខ្លះ​ ​នូវ​ដី​ខ្លះ​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636786882352404368
ទៅកាន់ទំព័រ៖