ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១០​


 [​១៨៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាល​នៅក្នុង​កងទ័ព​អស់​ពីរបី​រាត្រី​ ​បាន​នាំគ្នា​ទៅកាន់​ទី​ដែលគេ​ច្បាំង​គ្នា​ខ្លះ​ ​ទី​គេ​ត្រួតពល​ខ្លះ​ ​ទីតាំងនៅ​នៃ​កងទ័ព​ខ្លះ​ ​ទីសម្រាប់​មើល​គេ​ចាត់​ក្បួនទ័ព​ខ្លះ​។​ ​មាន​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មួយ​រូប​ ​ទៅកាន់​ទី​ដែលគេ​ច្បាំង​ ​ហើយ​ភិក្ខុ​នោះ​ត្រូវ​សរ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ឡកឡឺយ​ឲ្យ​ភិក្ខុ​នោះ​ថា​ ​លោកម្ចាស់​ ​លោក​ច្បាំង​ស្រួល​ឬទេ​ ​លោក​បាន​ខ្នាច់​ប៉ុន្មាន​ហើយ​។​ ​កាល​មនុស្ស​ទាំងឡាយ​នោះ​ចំអកចំអន់​ឲ្យ​ ​ភិក្ខុ​នោះ​ក៏​អៀនអន់​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​សក្យ​បុត្រ​មិន​គួរ​នឹង​នាំគ្នា​មក​មើល​ចម្បាំង​សោះ​ ​ឯ​ពួក​យើង​មកកាន់​ចម្បាំង​ក៏​ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ ​និង​បុត្រ​ភរិយា​ ​អំពើ​នេះ​មិនមែន​ជា​លាភ​របស់​យើង​ទេ​ ​គឺ​ទ្រព្យ​ដែល​ពួក​យើង​បាន​មក​ ​ឈ្មោះថា​បាន​ហើយដោយ​អាក្រក់​ទេតើ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636786977422242052
ទៅកាន់ទំព័រ៖