ព្រះត្រៃបិដក ភាគ ០៤

តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​ទៅ​មើល​ចម្បាំង​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ទៅ​មើល​ចម្បាំង​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នករាល់គ្នា​មិន​គួរ​នឹង​ទៅ​មើល​ចម្បាំង​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​កាលបើ​ភិក្ខុ​នៅក្នុង​កងទ័ព​កំណត់​ពីរបី​រាត្រី​ហើយ​ ​ទៅកាន់​ទី​ដែលគេ​ច្បាំង​គ្នា​ក្តី​ ​ទី​ដែលគេ​ត្រួតពល​ក្តី​ ​ទីតាំងនៅ​នៃ​កងទ័ព​ក្តី​ ​ទីសម្រាប់​គេ​ចាត់​ក្បួនទ័ព​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៩០​]​ ​ត្រង់​ពាក្យ​ថា​ ​បើ​ភិក្ខុ​នៅក្នុង​កងទ័ព​កំណត់​ពីរបី​រាត្រី​ហើយ​ ​សេចក្តី​ថា​ ​ភិក្ខុ​នៅក្នុង​កងទ័ព​បាន​ត្រឹម​ពីរបី​យប់​។​ ​ដែល​ហៅថា​ ​ទី​ដែលគេ​ច្បាំង​គ្នា​នោះ​ ​គឺទី​ដែលគេ​ប្រហារ​គ្នា​។​ ​ដែល​ហៅថា​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636787549681733422
ទៅកាន់ទំព័រ៖