ព្រះត្រៃបិដក ភាគ ០៤

​សុរាបាន​វគ្គ​ ​សិក្ខាបទ​ទី១​


 [​១៩៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ចេតិយ​ជនបទ​ ​ហើយ​យាង​ទៅកាន់​ស្រុក​ភទ្ទ​វតិ​កា​។​ ​ពួក​អ្នក​ឃ្វាលគោ​ ​ពួក​អ្នក​ឃ្វាល​បសុសត្វ​ ​(​សត្វ​សម្រាប់​ចិញ្ចឹម​ជា​អាហារ​)​ ​ពួក​អ្នកស្រែ​ ​ពួក​អ្នកដើរ​ផ្លូវ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​នាំគ្នា​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កុំ​យាង​ទៅកាន់​កំពង់​ឈ្មោះ​អម្ពៈ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាគ​មាន​រិទ្ធិ​ជា​សត្វ​អាសិរ្ពិស​ ​មានពិស​ដ៏​ក្លៀវក្លា​អាស្រ័យ​នៅក្នុង​អាស្រម​របស់​ជដិល​ ​ទៀប​កំពង់​ឈ្មោះ​អម្ពៈ​ ​កុំ​ឲ្យ​នាគ​នោះ​បៀតបៀន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ឡើយ​។​ ​កាល​ពួក​ជន​ទាំងនោះ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះ​ទ្រង់​ជោគ​ជា​ម្ចាស់​ក៏​ស្ងៀម​។​ ​ពួក​អ្នក​ឃ្វាលគោ​ ​អ្នក​ឃ្វាល​បសុសត្វ​ ​អ្នកស្រែ​ ​អ្នកដើរ​ផ្លូវ​ ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​បីដង​ផង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​កុំ​យាង​ទៅកាន់​កំ​ពង់​អម្ពៈ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​ព្រោះ​មាន​)​ ​នាគ​មាន​រិទ្ធិ​ជា​សត្វ​អាសិរ្ពិស​ ​មានពិស​ដ៏​ក្លៀវក្លា​អាស្រ័យ​នៅ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636787550942155514
ទៅកាន់ទំព័រ៖