ព្រះត្រៃបិដក ភាគ ០៤

ក៏​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ឯ​ក្រុង​កោ​សម្ពី​។​ ​ពួក​ឧបាសក​នៅក្នុង​ក្រុង​កោ​សម្ពី​បានឮ​គេ​និយាយ​ថា​ ​លោកម្ចាស់​សាគ​តៈ​បាន​ច្បាំង​គ្នា​នឹង​នាគ​ឈ្មោះ​អម្ព​តិ​ត្ថ​កៈ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ដោយលំដាប់​ ​ហើយ​ទ្រង់​សំដៅ​ទៅ​ឯ​ក្រុង​កោ​សម្ពី​នោះ​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបាសក​នៅក្នុង​ក្រុង​កោ​សម្ពី​នាំគ្នា​ទៅ​ទទួល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ ​ហើយក៏​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ពួក​ឧបាសក​នៅក្នុង​ក្រុង​កោ​សម្ពី​ ​លុះ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​សាគ​តៈ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​វត្ថុ​អ្វី​ដែល​លោកម្ចាស់​បាន​ដោយ​កម្រ​ផង​ ​ជាទី​គាប់ចិត្ត​ផង​ ​ពួក​យើងខ្ញុំ​នឹង​តាក់តែង​វត្ថុ​អ្វី​ប្រគេន​។​ ​លុះ​ឧបាសក​ទាំងនោះ​បាន​ពោល​ពាក្យ​យ៉ាងនេះ​ហើយ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួក​ឧបាសក​ដែល​នៅ​ក្រុង​កោ​សម្ពី​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​សុរា​ថ្លា​ឈ្មោះ​កា​បោ​តិ​កា​ ​(​មាន​ពណ៌ក្រហម​ដូច​ជើង​ព្រាប​)​ ​ដែល​ភិក្ខុ​ទាំងឡាយ​រកបាន​ដោយ​កម្រ​ផង​ ​ជាទី​គាប់ចិត្ត​របស់​ពួក​ភិក្ខុ​ផង​ ​ពួក​អ្នកឯង​ចូរ​តាក់តែង​វត្ថុ​នោះ​ប្រគេន​លោក​ចុះ​។​ ​លំដាប់នោះ​ឯង​ ​ពួក​ឧបាសក​នៅ​ក្រុង​កោ​សម្ពី​នាំគ្នា​តាក់តែង​សុរា​ថ្លា​ឈ្មោះ​កា​បោ​តិ​កា​គ្រប់​ៗ​ផ្ទះ​ ​បានឃើញ​ព្រះ​សាគ​តៈ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636787551552570428
ទៅកាន់ទំព័រ៖