ព្រះត្រៃបិដក ភាគ ០៤

សូមទ្រង់មេត្តាប្រោស​ ​ពិត​យ៉ាងហ្នឹងហើយ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឥឡូវនេះ​ ​សាគ​ត​ភិក្ខុ​មាន​សេចក្តី​គោរព​កោតក្រែង​ដល់​តថាគត​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​មិន​គោរព​ទេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាគ​ត​ភិក្ខុ​បាន​ច្បាំង​នឹង​អម្ព​តិ​ត្ថ​ក​នាគ​ ​ពិតមែន​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឥឡូវនេះ​ ​សាគ​ត​ភិក្ខុ​ ​(​ដែល​ដួល​ដេក​មិនដឹង​ខ្លួន​យ៉ាងនេះ​)​ ​អាច​ច្បាំង​នឹង​ពស់​ទឹក​(​១​)​ ​បាន​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​មិនបានទេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រាសចាក​សញ្ញា​ព្រោះ​ផឹកទឹក​ណា​ ​ទឹក​នោះ​ភិក្ខុ​គួរ​ផឹក​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​មិន​គួរ​ផឹក​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​របស់​សាគ​ត​ភិក្ខុ​មិន​សមគួរ​ ​មិនទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាគ​ត​ភិក្ខុ​មិន​គួរ​នឹង​ផឹកទឹក​ស្រវឹង​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​
​(​១​)​ ​ពស់​ឥត​ពិស​ ​បាន​ដល់​ពស់​ចន្ទ​មម​ ​និង​ពស់​ព្រលិត​ជាដើម​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636787552218838537
ទៅកាន់ទំព័រ៖