ព្រះត្រៃបិដក ភាគ ០៤
អ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដឹងថាទឹកមានសត្វហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ។
[២១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ដល់ភិក្ខុនោះក្តី ឈ្មោះថា ភិក្ខុដឹង។
[២២] ត្រង់ពាក្យថា ស្រោចឯង គឺភិក្ខុស្រោចដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យស្រោច គឺភិក្ខុបង្គាប់អ្នកដទៃឲ្យស្រោច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រើតែម្តង ហើយអ្នកទទួលបង្គាប់ទៅស្រោចច្រើនដង ភិក្ខុអ្នកប្រើត្រូវអាបត្តិបាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុសំគាល់ថា (ទឹក) មានសត្វមែន ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិបាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុមានសចក្តីសង្ស័យ ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិទុក្កដ។ (ទឹក) មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វវិញ ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី
ID: 636786882822231241
ទៅកាន់ទំព័រ៖