ព្រះត្រៃបិដក ភាគ ០៤
ថាទឹកស្រវឹង ត្រូវអាបត្តិទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាមិនមែនទឹកស្រវឹង មិនត្រូវអាបត្តិឡើយ។
[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុផឹកទឹកមិនស្រវឹង តែទឹកនោះមានពណ៌ដូចជាទឹកស្រវឹង មានក្លិនដូចជាទឹកស្រវឹង មានរសដូចជាទឹកស្រវឹង១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសម្ល១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសាច់១ ទឹកស្រវឹងដែលគេចំអិនលាយនឹងប្រេង១ ទឹកអំពៅដែលគេត្រាំនឹងផ្លែកន្ទួតព្រៃ១ ភិក្ខុផឹកថ្នាំអរិដ្ឋ
(១) មិនស្រវឹង១ ដល់ភិក្ខុឆ្កួត១ ដល់ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី១ ចប់។
(១) ថ្នាំដែលគេធ្វើដោយរសនៃផ្លែឈើ មានផ្លែកន្ទួតព្រៃជាដើម។
ID: 636787553120250094
ទៅកាន់ទំព័រ៖