ព្រះត្រៃបិដក ភាគ ០៤

 [​២០១​]​ ​ភិក្ខុ​ពាល់ត្រូវ​កាយ​របស់​អនុបសម្បន្ន​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​របស់​អនុបសម្បន្ន​)​ ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​កាយ​(​របស់​អនុបសម្បន្ន​)​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​ដែល​ជាប់​ដោយ​កាយ​របស់​អនុបសម្បន្ន​ ​ដោយ​វត្ថុ​ដែល​ជាប់​ដោយ​កាយ​របស់​ខ្លួន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​កាយ​ ​(​របស់​អនុបសម្បន្ន​)​ ​ដោយ​វត្ថុ​សម្រាប់​បោះចោល​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​របស់​អនុបសម្បន្ន​)​ ​ដោយ​វត្ថុ​សម្រាប់​បោះចោល​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ពាល់ត្រូវ​វត្ថុ​សម្រាប់​បោះចោល​(​របស់​អនុបសម្បន្ន​)​ ​ដោយ​វត្ថុ​សម្រាប់​បោះចោល​ ​(​របស់​ខ្លួន​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២០២​]​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២០៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុ​គ្មាន​បំណង​នឹង​សើច​លេង១​ ​ភិក្ខុ​មាន​កិច្ច​ហើយ​ពាល់ត្រូវ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636787555158546678
ទៅកាន់ទំព័រ៖