ព្រះត្រៃបិដក ភាគ ០៤

 ​[​២១១​]​ ​ដែល​ហៅថា​មិន​អើពើ​ ​បាន​ដល់​សេចក្តី​មិន​អើពើ​ពីរ​យ៉ាង​ ​គឺ​មិន​អើពើ​នឹង​បុគ្គល១​ ​មិន​អើពើ​នឹង​ធម៌១​។​ ​ដែល​ហៅថា​មិន​អើពើ​នឹង​បុគ្គល​នោះ​ ​គឺ​ឧបសម្បន្ន​ ​កាលបើ​មាន​ឧបសម្បន្ន​ផងគ្នា​ពោល​ដាស់តឿន​តាម​សិក្ខាបទ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញ​ត្ត​ហើយ​ៗ​គិតថា​ ​ភិក្ខុ​នេះ​សង្ឃ​បាន​លើក​វត្ត​ហើយ​ក្តី​ ​សង្ឃ​ផ្តាសា​ហើយ​ក្តី​ ​សង្ឃ​តិះដៀល​ហើយ​ក្តី​ ​ពាក្យ​របស់​ភិក្ខុ​នេះ​ ​អញ​នឹង​មិន​ធ្វើតាម​ទេ​ ​ហើយក៏​ធ្វើ​សេចក្តី​មិន​អើពើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ដែល​ហៅថា​ ​មិន​អើពើ​នឹង​ធម៌​នោះ​ ​គឺ​ឧបសម្បន្ន​ ​កាលបើ​មាន​ឧបសម្បន្ន​ផងគ្នា​ពោល​ដាស់តឿន​តាម​សិក្ខាបទ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ទុ​ក​ហើយ​ៗ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ធម៌​នេះ​បាត់​ទៅ​ក្តី​ ​សាបសូន្យ​ទៅ​ក្តី​ ​អន្តរធាន​ទៅ​ក្តី​ ​ឬមិន​ចង់​សិក្សា​ធម៌​នោះ​ ​ហើយក៏​ធ្វើ​សេចក្តី​មិន​អើពើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២១២​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​ធ្វើ​សេចក្តី​មិន​អើពើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ធ្វើ​សេចក្តី​មិន​អើពើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ទៅវិញ​ ​ហើយ​ធ្វើ​សេចក្តី​មិន​អើពើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២១៣​]​ ​ឧបសម្បន្ន​ ​កាលបើ​មាន​ឧបសម្បន្ន​ផងគ្នា​ពោល​ដាស់តឿន​ដោយ​ពាក្យ​ឯទៀត​ ​ដែល​មិនមែន​ជា​វិនយប្បញ្ញត្តិ​ ​ហើយ​គិតថា​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636787557359702577
ទៅកាន់ទំព័រ៖