ព្រះត្រៃបិដក ភាគ ០៤
ពាក្យនេះមិននាំឲ្យចិត្តផូរផង់ មិននាំឲ្យកំចាត់បង់កិលេសវដ្ត មិននាំឲ្យកើតសេចក្តីជ្រះថ្លា មិនមែននាំឲ្យកើតសេចក្តីមិនសន្សំនូវកិលេសវដ្ត មិននាំឲ្យប្រារព្ធសេចក្តីព្យាយាម ហើយធ្វើនូវសេចក្តីមិនអើពើ ត្រូវអាបត្តិទុក្កដ។ ឧបសម្បន្ន កាលបើមានអនុបសម្បន្នពោលដាស់តឿនតាមសិក្ខាបទដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយក្តី មិនបញ្ញត្តហើយ
(១)ក្តី ហើយគិតថា ពាក្យនេះមិននាំឲ្យចិត្តផូរផង់ មិននាំឲ្យកំចាត់បង់កិលេសវដ្ត មិននាំឲ្យកើតសេចក្តីជ្រះថ្លា មិនមែននាំឲ្យកើតសេចក្តីមិនសន្សំនូវកិលេសវដ្ត មិននាំឲ្យប្រារព្ធសេចក្តីព្យាយាម ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិទុក្កដ។
[២១៤] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២១៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុពោថា បាឡីអដ្ឋកថានៃអាចារ្យទាំងឡាយរបស់យើងយ៉ាងនេះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៤ ចប់។
(១) គឺពាក្យដែលមានមកក្នុងព្រះសូត្រ និងព្រះអភិធម្ម។
ID: 636787558011129837
ទៅកាន់ទំព័រ៖