ព្រះត្រៃបិដក ភាគ ០៤

មានបំណង​នឹង​អាំងភ្លើង​ ​បង្កាត់​ខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​បង្កាត់​ក្តី​ ​នូវ​ភ្លើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ហើយ​។​
 [​២២៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​ជម្ងឺ​។​ ​ឯ​ពួក​ភិក្ខុ​អ្នក​សួរ​ជម្ងឺ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ដែល​មាន​ជម្ងឺ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ល្មម​អត់ធន់​បាន​ឬទេ​ ​ល្មម​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​។​ ​ពួក​ភិក្ខុ​មាន​ជម្ងឺ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​ពីដើម​យើង​រាល់គ្នា​បង្កាត់ភ្លើង​អាំង​ ​បាន​ជា​យើង​បាន​សេចក្តី​សុខសប្បាយ​រាល់គ្នា​ ​ដោយហេតុ​បាន​អាំងភ្លើង​នោះ​ ​ទេ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​ហេតុ​នោះ​ទើប​យើង​មាន​សេចក្តី​ខ្លាចក្រែង​ ​មិន​ហ៊ាន​អាំងភ្លើង​ ​បាន​ជា​យើង​មិន​មាន​សេចក្តី​សុខសប្បាយ​ដោយហេតុ​នោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មាន​ជម្ងឺ​បង្កាត់ភ្លើង​ខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​បង្កាត់​ក្តី​ ​ហើយ​អាំង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិន​មាន​ជម្ងឺ​ ​ប្រាថ្នា​នឹង​អាំងភ្លើង​ ​ហើយ​បង្កាត់​ខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​បង្កាត់​ក្តី​នូវ​ភ្លើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636787559961861412
ទៅកាន់ទំព័រ៖