ព្រះត្រៃបិដក ភាគ ០៤
ពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈឲ្យយល់ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយក្នុងពេលនោះ ដោយធម្មីកថា។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ទ្រង់ក្រោកពីអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុបានឃើញស្តេចហើយ ងូតទឹកមិនដឹងប្រមាណកាល ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ បានឃើញស្តេចហើយ មិនគួរនឹងងូតទឹកមិនដឹងប្រមាណកាលសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ
ID: 636787561562762978
ទៅកាន់ទំព័រ៖