ព្រះត្រៃបិដក ភាគ ០៤

សម័យ​ស្អុះស្អាប់​ ​សម័យ​ភិក្ខុ​មាន​ជម្ងឺ​ ​នេះ​ហៅថា​ ​សម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​រួចហើយ​ ​។​ ​
 [​២៣១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ធ្វើ​នវកម្ម​ ​ហើយ​មាន​សេចក្តី​រង្កៀស​ ​(​ខ្លាចក្រែង​ត្រូវទោស​)​ ​មិន​ហ៊ាន​ងូតទឹក​ឡើយ​ ​ហើយក៏​សឹង​ទាំង​ខ្លួន​ប្រឡាក់​ ​ដោយ​ញើស​ក្អែល​។​ ​ចីវរ​ក្តី​ ​សេនាសនៈ​ក្តី​ ​ក៏​សៅហ្មង​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ក្រាបទូល​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ធ្វើការងារ​ ​ទោះ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ងូតទឹក​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​មួយ​ខែ​កន្លះ​ដ៏​សេស​ ​(​ខាងចុង​)​ ​នៃ​គិម្ហរដូវ​ ​មួយ​ខែ​ខាងដើម​នៃ​វស្សានរដូវ​ ​រួម​ខែ​ទាំងនេះ​ ​ត្រូវជា២ខែ​កន្លះ​ ​ហៅថា​សម័យ​ក្តៅ​ ​សម័យ​ស្អុះស្អាប់​ ​សម័យ​ភិក្ខុ​មាន​ជម្ងឺ​ ​សម័យ​ធ្វើការងារ​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តដល់​ពួក​ភិក្ខុ​យ៉ាងនេះ​ហើយ​ ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636787563029466869
ទៅកាន់ទំព័រ៖