ព្រះត្រៃបិដក ភាគ ០៤
[២៣២] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរផ្លូវឆ្ងាយ មានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) ក៏មិនហ៊ានងូតទឹក ហើយសិងទាំងខ្លួនដែលសៅហ្មងដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យដើរផ្លូវឆ្ងាយ ទោះមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យមានជម្ងឺ សម័យធ្វើការងារ សម័យដើរផ្លូវឆ្ងាយ នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។
[២៣៣] សម័យនោះឯង ភិក្ខុជាច្រើនរូប ធ្វើចីវរកម្មក្នុងទីវាល ត្រូវខ្យល់បក់ដោយទាំងធូលីមក ទាំងភ្លៀងក៏ធ្លាក់ចុះមកត្រូវបន្តិចៗផង។
ID: 636787563413958861
ទៅកាន់ទំព័រ៖