ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​រង្កៀស​ ​(​ខ្លាចក្រែង​ត្រូវទោស​)​ ​ក៏​មិន​ហ៊ាន​ងូតទឹក​ ​សឹង​ទាំង​ខ្លួន​ប្រឡាក់ប្រឡូស​ ​(​នោះ​ឯង​)​។​ ​ចីវរ​ក្តី​ ​សេនាសនៈ​ក្តី​ ​ក៏​សៅហ្មង​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ខ្យល់​និង​ភ្លៀង​ ​ទុកជា​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ងូតទឹក​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​មួយ​ខែ​កន្លះ​ដ៏​សេស​ ​(​ខាងចុង​)​ ​នៃ​គិម្ហរដូវ​ ​និង​មួយ​ខែ​ខាងដើម​នៃ​វស្សានរដូវ​ ​រួម​ខែ​ទាំងនេះ​ ​ត្រូវជា២ខែ​កន្លះ​ ​ហៅថា​សម័យ​ក្តៅ​ ​សម័យ​ស្អុះស្អាប់​ ​សម័យ​មាន​ជម្ងឺ​(​១​)​ ​សម័យ​ធ្វើការងារ​(​២​)​ ​សម័យ​ដើរ​ផ្លូវ​ឆ្ងាយ​(​៣​)​ ​សម័យ​ខ្យល់​និង​ភ្លៀង​(​៤​)​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​
 [​២៣៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​។​ ​ពាក្យ​ថា​ ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​គឺ​ខ្វះ​កន្លះ​ខែ​។​
​(​១​)​-​(​២​)​-​(​៣​)​-​(​៤​)​ ​សម័យ​ទាំង៤យ៉ាងនេះ​មិន​ចំពោះ​ខែ​ណា​ ​ថ្ងៃណា​ទេ​ ​ដែល​មានកំណត់​ពីរ​ខែ​កន្លះ​នោះ​ ​តែ​សម័យ​ពីរ​យ៉ាង​ខាងដើម​ ​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636787564045654992
ទៅកាន់ទំព័រ៖