ព្រះត្រៃបិដក ភាគ ០៤
[២៣៥] មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថាមិនទាន់ដល់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថាលើស ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ កាលលើសជាងកន្លះខែ ភិក្ខុសំគាល់ថាខ្វះវិញ ត្រូវអាបត្តិទុក្កដ។ កាលលើសជាងកន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលលើសជាងកន្លះខែ ភិក្ខុសំគាល់ថា លើសមែន មិនត្រូវអាបត្តិឡើយ។
[២៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមានសម័យ១ កន្លះខែភិក្ខុងូតទឹកម្តង១ លើសជាងកន្លះខែភិក្ខុងូតទឹក១ ភិក្ខុឆ្លងទៅត្រើយម្ខាងហើយងូត១ ភិក្ខុនៅក្នុងជនបទចុងដែនបង្អស់១ ភិក្ខុមានសេចក្តីអន្តរាយ
(១)១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៧ ចប់។
(១) គឺភិក្ខុមានសត្វឃ្មុំជាដើមដេញទិច ហើយមុជទៅក្នុងទឹក ដើម្បីឲ្យផុតពីសេចក្តីអន្តរាយនោះ ហៅថា មានសេចក្តីអន្តរាយក្នុងសិក្ខាបទនេះ
ID: 636787565307097142
ទៅកាន់ទំព័រ៖