ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៨​


 [​២៣៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​កាលនោះ​ឯង​ ​ពួក​ភិក្ខុ​ខ្លះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ខ្លះ​ ​ជាច្រើន​រូប​នាំគ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ ​ពី​ក្រុង​សាកេ​តទៅ​ក្រុង​សាវត្ថី​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​មាន​ពួក​ចោរ​ចេញ​មក​ប្លន់​ពួក​ភិក្ខុ​ ​និង​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​។​ ​រាជ​អាមាត្យ​ទាំងឡាយ​នាំគ្នា​ចេញពី​ក្រុង​សាវត្ថី​ ​មក​ចាប់ចោរ​ទាំងនោះ​បាន​ ​ព្រមទាំង​ទ្រព្យរបស់​ ​ហើយ​ប្រើ​បម្រើ​ទៅ​ក្នុង​សំណាក់​ពួក​ភិក្ខុ​ថា​ ​លោកម្ចាស់​ទាំងឡាយ​ចូរ​និមន្ត​មក​យក​ចីវរ​របស់​ខ្លួន​ៗ​តាម​ស្គាល់​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​មិន​ស្គាល់​ចីវរ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​មិន​គួរ​នឹង​មិន​ស្គាល់​ចីវរ​របស់​ខ្លួន​ៗ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636787565677458326
ទៅកាន់ទំព័រ៖