ព្រះត្រៃបិដក ភាគ ០៤

ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ធ្វើ​ធម្មី​កថា​ដ៏​ល្មម​សមគួរ​ដល់​រឿ​ងនោះៗ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​ ​គឺ​ដើម្បី​ប្រពៃ​ដល់​សង្ឃ១​ ​ដើម្បី​សប្បាយ​ដល់​សង្ឃ១​។​បេ​។​ ​ដើម្បី​ឋិតនៅ​នៃ​ព្រះ​សទ្ធម្ម១​ ​ដើម្បី​អនុគ្រោះ​ព្រះ​វិន័យ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​បាន​ចីវរ​ថ្មី​មក​ហើយ​ ​គប្បី​កាន់​យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌៣យ៉ាង​ ​គឺ​ពណ៌ខៀវ​ក្តី​ ​ពណ៌​ភក់​ក្តី​ ​ពណ៌ខ្មៅ​ជាំ​ក្តី​ ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌​ណាមួយ​ ​បើ​ភិក្ខុ​មិន​កាន់​យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌៣យ៉ាង​ ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌​ណាមួយ​ ​ហើយ​ប្រើប្រាស់​ចីវរ​ថ្មី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៣៨​]​ ​ដែល​ហៅថា​ ​ថ្មី​ ​គឺ​ចីវរ​ដែល​មិនទាន់​បាន​ធ្វើ​កប្ប​។​ ​ដែល​ហៅថា​ ​ចីវរ​ ​គឺ​បណ្តា​ចីវរ​ទាំង៦​ ​ចីវរ​ណាមួយ​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​កាន់​យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌៣យ៉ាង​ ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌​ណាមួយ​ ​សេចក្តី​ថា​ ​ភិក្ខុ​ត្រូវ​ធ្វើ​កប្ប​ពិន្ទុ​ដោយ​កំណត់​យ៉ាង​តូចបំផុត​ត្រឹម​ប៉ុន​ចុង​ស្បូវ​។​ ​ដែល​ហៅថា​ ​ពណ៌ខៀវ​ ​គឺ​វត្ថុ​មាន​ពណ៌ខៀវ​ពីរ​យ៉ាង​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636787566183347261
ទៅកាន់ទំព័រ៖