ព្រះត្រៃបិដក ភាគ ០៤

បាន​ដល់​ពណ៌ខៀវ​ដូច​សម្រិត១​ ​ពណ៌ខៀវ​ដូច​ស្លឹកឈើ១​។​ ​ដែល​ហៅថា​ ​ពណ៌​ភក់​ ​គឺ​សំដៅយក​ភក់​ដែល​នៅក្នុង​ទឹក​។​ ​ដែល​ហៅថា​ ​ពណ៌ខ្មៅ​ជាំ​ ​គឺ​វត្ថុ​មាន​ពណ៌ខ្មៅ​ណាមួយ​។​ ​ពាក្យ​ថា​ ​បើ​ភិក្ខុ​មិន​កាន់​យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌៣យ៉ាង​ ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌​ណាមួយ​ ​សេចក្តី​ថា​ ​ភិក្ខុ​មិន​ធ្វើ​កប្ប​ពិន្ទុ​ ​បណ្តា​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌៣យ៉ាង​ ​ដោយ​វត្ថុ​សម្រាប់​ធ្វើឲ្យខូច​ពណ៌​ណាមួយ​ ​ដោយ​កំណត់​ប្រមាណ​យ៉ាង​តូចបំផុត​ត្រឹម​ប៉ុន​ចុង​ស្បូវ​ ​ហើយ​ប្រើប្រាស់​ចីវរ​ថ្មី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​២៣៩​]​ ​ចីវរ​ដែល​ភិក្ខុ​មិន​ធ្វើ​កប្ប​ពិន្ទុ​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​ធ្វើ​កប្ប​ពិន្ទុ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​មិនទាន់​ធ្វើ​កប្ប​ពិន្ទុ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​មិនទាន់​ធ្វើ​កប្ប​ពិន្ទុ​ ​ភិក្ខុ​សំគាល់​ថា​ធ្វើ​កប្ប​ពិន្ទុ​ហើយ​ ​ៗ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​បាន​ធ្វើ​កប្ប​ពិន្ទុ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​បាន​ធ្វើ​កប្ប​ពិន្ទុ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​បាន​ធ្វើ​កប្ប​ពិន្ទុ​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចីវរ​បាន​ធ្វើ​កប្ប​ពិន្ទុ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​បាន​ធ្វើ​កប្ប​ពិន្ទុ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636787566576369740
ទៅកាន់ទំព័រ៖