ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[២៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុបានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង រួចផ្ញើរនឹងភិក្ខុជាសទ្ធិវិហារិករបស់ព្រះថេរៈជាបងប្អូន ហើយមិនបានឲ្យដកវិកប្បចេញ ក៏ចេះតែប្រើប្រាស់ទៅ។ ទើបភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ឧបនន្ទសក្យបុត្រដ៏មានអាយុនេះ បានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង ផ្ញើនឹងខ្ញុំ ហើយមិនឲ្យដកវិកប្ប (ជាមុន) ហើយចេះតែប្រើប្រាស់ទៅ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទសក្យបុត្រដ៏មានអាយុមិនគួរនឹងវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង នឹងភិក្ខុផងគ្នា ហើយមិនបានឲ្យដកវិកប្បចេញសិន ចេះតែប្រើប្រាស់ទៅសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែឧបនន្ទ ឮថា អ្នកឯងបានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯងនឹងភិក្ខុផងគ្នា ហើយមិនឲ្យដកវិកប្បចេញសិន ចេះតែប្រើប្រាស់ទៅ ពិតមែនឬ។ ឧបនន្ទដ៏មានអាយុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា
ID: 636787567367304979
ទៅកាន់ទំព័រ៖