ព្រះត្រៃបិដក ភាគ ០៤
នែមោឃបុរស អ្នកឯងមិនគួរនឹងវិកប្បចីវររបស់ខ្លួនដោយខ្លួនឯងនឹងភិក្ខុផងគ្នា ហើយប្រើប្រាស់ចីវរ ដែលមិនបានឲ្យគេដកវិកប្បចេញសិនទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានវិកប្បចីវរដោយខ្លួនឯងចំពោះភិក្ខុផងគ្នាក្តី ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ហើយប្រើប្រាស់ចីវរដែលមិនទាន់ឲ្យគេដកវិកប្បចេញសិន ត្រូវអាបត្តិបាចិត្តិយ។
[២៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាភិក្ខុនី គឺភិក្ខុនីដែលបានឧបសម្បទាក្នុងសង្ឃទាំងពីរពួក។ ដែលហៅថាសិក្ខមានា គឺស្រីដែលបានសិក្សាសិក្ខាក្នុងធម៌ទាំង៦ គ្រប់ពីរឆ្នាំហើយ។ ដែលហៅថា សាមណេរ គឺកុលបុត្រ (ដែលបានសម្រេចបព្វជ្ជាកម្មហើយ) ទ្រទ្រង់នូវសិក្ខាបទទាំង១០។ ដែលហៅថា សាមណេរី គឺស្រី(ដែលបានសម្រេចបព្វជ្ជាកម្មហើយ) ទ្រទ្រង់នូវសិក្ខាបទទាំង១០។ ពាក្យថា ដោយខ្លួនឯង គឺវិកប្បដោយខ្លួនឯង។ ដែលហៅថា ចីវរ គឺបណ្តាចីវរទាំង៦ ចីវរណាមួយ យ៉ាងតូចបំផុតល្មមសម្រេច
ID: 636787567763197623
ទៅកាន់ទំព័រ៖